ព័ត៌មានទូទៅ
-
លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំ ពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍បឋមនៃទិន្នន័យអគារជាប់គាំងក្នុងខេត្តព្រះសីហនុ
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ…
-
លោក នៃ គង់ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅទិសឧត្តរមានជ័យ
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក នៃ គង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត…
-
ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកាប្រគល់ជូន លោក មន បូរី អាយុ ២៣ឆ្នាំ ជាវីរកងទ័ព អត្តលេខ២៧០៣៧៦ នៅអង្គភាពវរសេនាតូចលេខ៤៤២ ឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់
រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ…
-
ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម លូ គឹមឈន់ អញ្ជើញអបអរសាទរទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍” នៅសាលាស្រុកព្រៃនប់
រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់…
-
ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យសំណើសុំការគាំទ្រចំពោះទីតាំង និងប្លង់ស្ថាបត្យកម្មផែនេសាទសហគមន៍ជម្ពូខ្មៅ ស្រុកព្រៃនប់ ផែនេសាទកោះខ្យង ក្រុងកំពង់សោម និងផែនេសាទស្ទឹងហាវ
រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យសំណើសុំការគាំទ្រចំពោះទីតាំង និងប្លង់ស្ថាបត្យកម្មផែនេសាទសហគមន៍ជម្ពូខ្មៅ ស្រុកព្រៃនប់…
-
ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល…
-
ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ គីម សុភ័ក្ត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅវត្តឥន្ទញ្ញាណ (វត្តក្រោម)
ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្ត្រ…
-
ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម
រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម…
-
ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS ដែលមានភ្ញៀវទេសចរចំនួន ២៨៥០នាក់ ស្រី ១៥៦៦នាក់ មាន ៥២សញ្ជាតិ និងនាវិកចំនួន ១០៥៩នាក់
ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល…










