ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកាប្រគល់ជូន លោក មន បូរី អាយុ ២៣ឆ្នាំ ជាវីរកងទ័ព អត្តលេខ២៧០៣៧៦ នៅអង្គភាពវរសេនាតូចលេខ៤៤២ ឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់

រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកាប្រគល់ជូន លោក មន បូរី អាយុ ២៣ឆ្នាំ ជាវីរកងទ័ព អត្តលេខ២៧០៣៧៦ នៅអង្គភាពវរសេនាតូចលេខ៤៤២ ឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់ រងគ្រោះដោយផ្សែងពុល ក្នុងកំឡុងពេលសង្គ្រាមឈ្លានពានកងទ័ពថៃមកលើកម្ពុជា កំពុងបន្តសម្រាកព្យាបាល និងបំប៉នសុខភាពនៅផ្ទះ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។