ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំវិសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ វិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ លើកទី៨
៤.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំ រំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តព្រះសីហនុ
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត វេទិកាផ្សព្វផ្សាយ ព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥
៦.របាយការណ៍លទ្ធផល នៃការតាមដាន និងវាយតម្លៃ ការអនុវត្ត គម្រោងវិនិយោគខេត្ត និងមន្ទីរអង្គភាពឆ្នាំ២០២៥ នៃកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)
៧.ផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ (២០២៥-២០២៩)
៨.ប្រសាសន៍បូកសរុប៕
























