ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យសំណើសុំការគាំទ្រចំពោះទីតាំង និងប្លង់ស្ថាបត្យកម្មផែនេសាទសហគមន៍ជម្ពូខ្មៅ ស្រុកព្រៃនប់ ផែនេសាទកោះខ្យង ក្រុងកំពង់សោម និងផែនេសាទស្ទឹងហាវ

រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យសំណើសុំការគាំទ្រចំពោះទីតាំង និងប្លង់ស្ថាបត្យកម្មផែនេសាទសហគមន៍ជម្ពូខ្មៅ ស្រុកព្រៃនប់ ផែនេសាទកោះខ្យង ក្រុងកំពង់សោម និងផែនេសាទស្ទឹងហាវ ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ