ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS ដែលមានភ្ញៀវទេសចរចំនួន ២៨៥០នាក់ ស្រី ១៥៦៦នាក់ មាន ៥២សញ្ជាតិ និងនាវិកចំនួន ១០៥៩នាក់ ស្រី ២៤៥នាក់ មាន ៥៩សញ្ជាតិ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ








































