ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ពជួរមុខ ព្រមទាំងបាននាំយកអំណោយប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យ

ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ពជួរមុខ ព្រមទាំងបាននាំយកអំណោយជា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យ។
អំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។
រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។