រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៦

នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំជាសហប្រធានដោយ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ស៊ាងជុន (Jin Shangjun) អគ្គនាយករងមន្ទីរការបរទេសខេត្តជាំងស៊ូ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ក្នុងការបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីររួមមាន ខេត្តព្រះសីហនុ ខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី។ ជាពិសេស កិច្ចប្រជុំបានផ្តោតលើការពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តការងារកន្លងមកក្នុងឆ្នាំ២០២៥ ព្រមទាំងការពិភាក្សាអំពីទិសដៅ និងគម្រោងអាទិភាពសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦។