នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្ដីពី ការលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ នៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រុងកំពង់សោម ខេត្តព្រះសីហនុ










