ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្ដីពី ការលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញនៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាំង ហ្គ័រជីអេស ស៊ីហ្សេត ឯ.ក ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ













