លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តចូលរួមអបអរសាទរក្នុងពិធីបើក “បុណ្យផ្កា Jinhae Gunhangjae” លើកទី៦៤ នៅទីក្រុងឆាងវ៉ុន សាធារណរដ្ឋកូរ៉េ

ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តចូលរួមអបអរសាទរក្នុងពិធីបើក “បុណ្យផ្កា Jinhae Gunhangjae” លើកទី៦៤ នៅទីក្រុងឆាងវ៉ុន សាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងនាមខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ-ទីក្រុងឆាងវ៉ុន