ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើគម្រោងចំនួន ៣៥ មានទុនវិនិយោគសរុបជាង ១៥៦ លានដុល្លារអាមេរិក

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើគម្រោងចំនួន ៣៥ មានទុនវិនិយោគសរុបជាង ១៥៦ លានដុល្លារអាមេរិក រួមមាន៖
-វិស័យផលិតកម្ម៖ រោងចក្រផលិតចំណីសត្វ, គ្រឿងសង្ហារិម, បំពង់ទឹក, កេសកាតុង និងសិប្បកម្មប្រេងឆា
-បរិស្ថាន និងបច្ចេកវិទ្យា៖ រោងចក្រកែច្នៃសំណល់ និងស្ថានីយសាករថយន្តអគ្គិសនី (EV)
-អចលនទ្រព្យ និងសេវាកម្ម៖ អគារពហុមុខងារ, សណ្ឋាគារ និងផ្សារទំនើប។