ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានប្រវែង៣៨០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងលូរំដោះទឹកសងខាងផ្លូវ ដែលជាអំណោយរបស់សប្បុរសជនមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
















