ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងអនុម័ត លើសំណើសុំបង្កើតរោងចក្រចំនួន ២គម្រោង

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងអនុម័ត លើសំណើសុំបង្កើតរោងចក្រចំនួន ២គម្រោងរួមាន៖
១- រោងចក្រផលិតគ្រឿងសង្ហារិមសម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ទ្វាររបង និងគ្រឿងបន្ទាប់បន្សំរបស់ក្រុមហ៊ុនកាកា (ខេមបូឌា) អៅដរ លីវីង ឯ.ក
២- រោងចក្រកែច្នៃលោហធាតុ (ស៊ុមកៅអី តុ វិស រឺស័រ កន្លាស់) របស់ក្រុមហ៊ុន ស៊ីនរុន មេធល ប្រដាក់ ឯ.ក
ដែលស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។