លោក​ មីន កុម្ភៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង​ នៃគណៈអភិបាលក្រុងកោះរ៉ុង

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦​ លោក​ មីន កុម្ភៈ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង​ នៃគណៈអភិបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ