ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក សុខ ភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការរងយោធភូមិភាគទី៣ បានទទួលមរណភាព ដោយរោគាពាធ នៅគេហដ្ឋាននៃសពស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។







