ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចលេខ ១៣២០០ សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចលេខ ១៣២០០ សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ តាមរយៈប្រព័ន្ធវិដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ