ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួម និងថ្លែងសុន្ទរកថាក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងផ្លាស់ប្តូរការងារគ្រប់គ្រងគ្រោះអាសន្នរបស់ទីក្រុងមិត្តភាពចិន-អាស៊ាន ឆ្នាំ២០២៥ នៅសណ្ឋាគារ ហាវ័ដ ចនសិន (Howard Johnson CAEXPO Plaza) ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន





