រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ នូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា និងវត្ថុធាតុដើម សម្រាប់បម្រើដល់គម្រោងវិនិយោគ រោងចក្រផលិតឧបករណ៍សម្រាប់ឃ្លាំង និងការដ្ឋាន ឧបករណ៍ប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន KAYNWELL MFG (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ

























