ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយលោក ផាន ហ្គួស្យុង (Pan Guoxiong) អភិបាលរងក្រុងណាននីង នៅសណ្ឋាគារ ហាវ័ដ ចនសិន (Howard Johnson CAEXPO Plaza) ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន





