ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ចុះទស្សនកិច្ចសាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះទស្សនកិច្ចសាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ ជាសាលាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤