ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៣០គ្រឿង និងម៉ាស៊ីន LCD Projector ចំនួន ៥គ្រឿង ជូនដល់សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ

រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៣០គ្រឿង និងម៉ាស៊ីន LCD Projector ចំនួន ៥គ្រឿង ជូនដល់សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ដែលជាអំណោយរបស់លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ