ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ២០គ្រឿង និង ម៉ាស៊ីន LCD Projector ចំនួន ៣គ្រឿង ជូនដល់វិទ្យាល័យស្ទឹងហាវ

រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ២០គ្រឿង និង ម៉ាស៊ីន LCD Projector ចំនួន ៣គ្រឿង ជូនដល់វិទ្យាល័យស្ទឹងហាវ ដែលជាអំណោយរបស់លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ