ឯកឧត្តម ម៉ាង សុីណេត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនដល់បងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃ

រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនដល់បងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន ៦៦នាក់ ស្រី២៩ នាក់ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខានាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនទាំងអស់គ្នាដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បាននាំយកសម្ភារៈផ្ដល់ជូនដល់ពលករក្នុងមួយម្នាក់ទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ស្បែកជើង ១គូរ នំសណ្ដែកដី ១កញ្ចប់ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាមួយចំនួនផងដែរ៕