ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងវេទិកាដោះស្រាយសំណើ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ ដើម្បី «រួមគ្នាពង្រឹងសមត្ថភាពផលិត រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព»





























