លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីចូលរួម «កិច្ចប្រជុំបើកការធ្វើអធិការកិច្ចលើ ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និង ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំសំណង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំ ពាក់ព័ន្ធ

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងឯកឧត្តមអភិបាល ដឹកនាំមន្ត្រីចូលរួម «កិច្ចប្រជុំបើកការធ្វើអធិការកិច្ចលើ ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំសំណង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំ ពាក់ព័ន្ធនៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរផែនការ មន្ទីរមុខងារសាធារណៈ សាលាដំបូងខេត្ត អង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ និង តាមដានវិធានការរបស់គណៈប្រតិភូក្រសួងអធិការកិច្ច ដែលលើកឡើងក្នុងការធ្វើអធិការកិច្ច ការិយបរិច្ឆេទ២០២២» ជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ​ដឹកនាំដោយ ឯកឧត្តម ឈួរ រស្មីរិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច នៅសាលប្រជុំរដ្ឋបាលខេត្ត។
ឆ្លៀតក្នុងឱកាសនេះ បន្ថែមពីលើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោកអភិបាលរងបានបង្ហាញឆន្ទៈសហការ និងបានណែនាំឱ្យទីចាត់ការ និងអង្គភាពពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការ សម្របសម្រួល និងបង្កលក្ខណៈឱ្យប្រតិភូក្រសួងអធិការកិច្ចអាចបំពេញការងារបានជោគជ័យជាផ្លែផ្កាដោយរលូន។