លោកស្រី ម៉ាក សំណាង អញ្ជើញចូលរួមកិច្ចប្រជុំយុទ្ធនាការជំរុញការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំយុទ្ធនាការជំរុញការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់