នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវសម្ភារបរិក្ខាផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលពីក្រដាស សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់សន្សំគ្រប់គ្រងគ្រប់ប្រភេទរបស់ក្រុមហ៊ុន HEYING PACKAGING CAMBODIA Co., Ltd












