ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមពិធីអបអរសាទររំលឹកខួបលើកទី៨០ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារឆ្នេរឯករាជ្យ

នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីអបអរសាទររំលឹកខួបលើកទី៨០ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្តកែប កោះកុង កំពត កំពង់ស្ពឺ និងខេត្តតាកែវ និងប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ អន្តរជាតិ