ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាំកូនឈើជានិមិត្តរូបនៃការរំលឹកដល់វិថីប្រធានាធិបតី ចន អេហ្វ ខិនណេឌី (John F. Kennedy) ដែលបានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦៧










