លោកស្រី សារា ហ្វយៀស្ទីន ព្រមទាំងលោក លោកស្រី ជាតំណាងរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកស្វាយ

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកស្រី សារា ហ្វយៀស្ទីន (Sara Feuerstein) មន្រ្តីផ្នែកវប្បធម៌ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក លោកស្រី ជាតំណាងរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកស្វាយ ដែលស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកស្រីបាននាំយកនូវសម្ភារៈសិក្សាព្រមទាំងថវិកាមួយចំនួនចែកជូនដល់សិស្សានុសិស្ស ចំនួន១៤១នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន៧នាក់។ ការចូលរួមរបស់លោកស្រីគឺបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ស្ថានទូតអាមេរិកក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។