ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តទូទាំងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តទូទាំងខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលវិបស្សនា ធុរៈគិរីនាគវ័ន (ហៅវត្តសមាធិ) ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម។