មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះសីហនុ

សកម្មភាពព្រឹកថ្ងៃទី១ នៃថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះសីហនុ ក្រោយពីរដ្ឋបាលខេត្តបានធ្វើការអំពាវនាវឱ្យ សប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារ និងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ពិធីប្រគល់ និងទទួលបានធ្វើឡើងចាប់តាំងពីក្រោយចេញសេចក្ដីអំពានាវនាល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ហើយក្រុមការងារបានធ្វើការទទួលជាបន្តបន្ទាប់។
សូមជម្រាបជូនថា ក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ រង់ចាំទទួលនូវអំណោយសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី គ្រប់ពេលវេលា ឬអាចទំនាក់ទំនងផ្ទាល់នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៧២៥ ៧៧៧ /០៦៦ ៨៧៧ ៨៧៧ / ០១២ ៩៩៣ ៧៧៦ ឬ គណនីធនាគារ ABA ឈោ្មះ៖ SIHANOUK PROVINCIAL HALL លេខ៖070 119 791 (KHR) និងលេខ ៖ 070 119 792 (USD) ឬតំណ QR Code ដូចខាងក្រោមទាំងប្រាក់រៀល និងដុល្លារ។