ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម អ៉ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋករ តំណាងក្រសួងរ៉ែ និងថាមពល លោកអភិបាលរងខេត្ត តំណាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ















