ឯកឧត្តម អ៉ឹម សុខធី និងលោក ឯម ភាព បានដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលទទួលបានការលើកទឹកចិត្តពិសេស ក្នុងឆ្នាំ២០២៤ និងឆមាសទី១ ឆ្នាំ២០២៥

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលទទួលបានការលើកទឹកចិត្តពិសេស ក្នុងឆ្នាំ២០២៤ និងឆមាសទី១ ឆ្នាំ២០២៥ និងចុះពិនិត្យទីតាំងគម្រោងចំនួន ៦ ដោយផ្តោតសំខាន់លើគម្រោងពាក់ព័ន្ធអគារកំពុងជាប់គាំង