កិច្ចប្រជុំរៀបចំខ្លឹមសារដើម្បីត្រៀមចូលរួមធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆមាសទី១ និងឆមាសទី២ ឆ្នាំ២០២៥

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ‎លោក ឡុង​ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរៀបចំខ្លឹមសារដើម្បីត្រៀមចូលរួមធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆមាសទី១ និងឆមាសទី២ ឆ្នាំ២០២៥ នៅសាលប្រជុំ ប្រ.ជ.ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលដើម្បីឆ្លើយតបនឹងការអញ្ជើញរបស់អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ក្នុងការផ្តល់បទសម្ភាសន៍ អំពីវឌ្ឍនភាពការងារ​ របស់អង្គភាពពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។