ពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខដំណែងប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខដំណែងប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូង និងឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តព្រះសីហនុ។
ដោយយោងតាមសេចក្ដីប្រកាសលេខ ០៥៦ កយ.ប្រក/២៥ លោក អ៉ឹម សុភ័ក្ដ្រ ត្រូវបានប្រកាសតែងតាំងជាប្រធាន នៃអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ។