ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំករណីផ្តល់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំង៦ នៅរដ្ឋបាលខេត្តព្រះសីហនុ។
ជាលទ្ធផល លោកអភិបាលរងបានធ្វើការណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំង៦ ឱ្យបានការយកចិត្តទុកដាក់បន្ថែមទៅលើការអនុវត្តកិច្ចការ និងការរៀបចំរបាយការណ៍ឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងសូចនាករ ដែលបានកំណត់ទុក។


