ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំវិសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន១១ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៥.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥)
៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តវិធានការដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានាដែលបានលើកឡើងក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់ខេត្តព្រះសីហនុ
៨.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៩.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ប្រចាំខែឧសភា ឆ្នាំ២០២៥
១០.បញ្ហាផ្សេងៗ
-ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃ សេចក្តីសម្រេចលេខ ០៤៧/២៤ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការ បង្កើតក្រុមការងារក្រុមប្រឹក្សាខេត្ត ដើម្បីផ្តល់ការគាំទ្រ សម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រះសីហនុ
១១.ប្រសាសន៍បូកសរុប។


