លោកស្រី ណៃ សាលី ត្រូវបានចាត់តាំងចូលរួមក្នុងនាមក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ ក្នុង សន្និសីទថ្នាក់ដឹកនាំទីក្រុងឆ្លាត ជាផ្នែកមួយនៃវេទិកា អនាគតអាស៊ាន លើកទី3

រដ្ឋធានីហាណូយ នៃសាធារដ្ឋសង្គមនិយមវៀតណាម, លោកស្រី ណៃ សាលី នាយករងរដ្ឋបាល ត្រូវបានចាត់តាំងចូលរួមក្នុងនាមក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ ក្នុង សន្និសីទថ្នាក់ដឹកនាំទីក្រុងឆ្លាត ជាផ្នែកមួយនៃវេទិកា អនាគតអាស៊ាន លើកទី3 ដែលបានប្រព្រឹត្តនៅថ្ងៃទី 8-9 ខែមិថុនា ឆ្នាំ2026។
ក្នុងសន្និសីទបានពិភាក្សា លើប្រធានបទសំខាន់ៗ លើការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង និងទីក្រុង សមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន ដោយបានពិភាក្សាលើវិស័យនវានុវត្តន៍បច្ចេកវិទ្យា AI, គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាត ដែលផ្តោតលើប្រជាពលរដ្ឋ, ផែនការទីក្រុង, ការបង្កើនភាពធន់ក្នុងទីក្រុង, ការអភិវឌ្ឍសមត្ថភាព និងការភ្ជាប់ទំនាក់ទំនង ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍។
សូមបញ្ជាក់ថា៖ ក្រុងព្រះសីហនុ ត្រូវបានចូលជាសមាជិកបណ្តាញទៅក្រុងទីឆ្លាតអាស៊ាន ក្នុងឆ្នាំ2024 និងបានកំពុងអនុវត្តគម្រោងអាទិភាពចំនួន 3 គឺ
– ពង្រឹងសន្តិសុខ និងសុវត្ថិភាពក្នុងទីក្រុង ដោយបំពាក់កាមេរ៉ា AI តាមដងផ្លូវ
– អភិវឌ្ឍន៍គម្រោងចំណតឆ្លាតវៃ មុខផ្សារលើ ក្រុងព្រះសីហនុ និង
– ពង្រឹងការគ្រប់គ្រងសំរាមក្នុងទីក្រុង។