ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងអនុម័តលើសំណើរ ចំនួន ២

រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងអនុម័តលើសំណើរ ចំនួន ២ រួមមាន សំណើរសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា វត្ថុធាតុដើម និងសារធាតុគីមីរបស់ក្រុមហ៊ុន EVER MARK VALVES AND CONTROLS MANUFACTURING CO., LTD. មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងសំណើសុំបង្កើតរោងចក្រកែច្នៃលោហធាតុ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។