ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំបូកសរុប និងដាក់ទិសដៅការងារបន្ត ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. ។
១-អង្គប្រជុំឯកភាព និងប្តេជ្ញាបន្តពិនិត្យស្រាវជ្រាវ បង្ក្រាប សម្អាត Online Scams ឱ្យអស់ពីខេត្តព្រះសីហនុ។
២-អ្នកពាក់ព័ន្ធនឹង Online Scams ត្រូវអនុវត្តវិធានការច្បាប់៖
-ចំពោះទ្រព្យសម្បត្តិត្រូវបង្កក ឬរឹបអូស
-ចំពោះមនុស្សត្រូវអនុវត្តវិធានការច្បាប់
៣-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសម្អាត Online Scams ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយរាយការណ៍តាមរយៈលេខទូរស័ព្ទ 092 557 117។


















