ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រុមហ៊ុន EHang Going Global ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោក ខាងផ្នែកផលិតឧបករណ៍ហោះហើរស្វ័យប្រវត្តគ្មានមនុស្សបើក

ទីក្រុងក្វាងចូវ ខេត្តក្វាងតុង រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រុមហ៊ុន EHang Going Global ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោក ខាងផ្នែកផលិតឧបករណ៍ហោះហើរស្វ័យប្រវត្តគ្មានមនុស្សបើក (Autonomous Aerial Vehicle – AAV) ឬដែលគេតែងតែហៅថា “តាក់ស៊ីហោះ” (Flying Taxi) ឬ eVTOL (electric Vertical Take-Off and Landing)