លោក​ សាមុត​ សុធារិទ្ធ​ ដឹកនាំមន្ត្រីជំនាញ​ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការដាំដេីមឈេី​ក្នុងក្រុងព្រះសីហនុ​

ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​ខេត្តព្រះសីហនុ​ ដឹកនាំមន្ត្រីជំនាញ​ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការដាំដេីមឈេី​ក្នុងក្រុងព្រះសីហនុ​ ដេីម្បីលេីកកម្ពស់សោភ័ណភាពក្រុងឱ្យកាន់តែស្រស់បំព្រង​ បង្កេីតតំបន់បៃតង​ និងបរិស្ថានល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាភ្ញៀវទេសចរ