ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Shenzhen Zhenjiang Agricultural Technology Co., Ltd.

ទីក្រុងស៊ិនជិន, ខេត្តក្វាងតុង រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Shenzhen Zhenjiang Agricultural Technology Co., Ltd. ដែលជាសហគ្រាសបច្ចេកវិទ្យាកសិកម្មបែបថ្មីមួយ ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Jiangsu Zhenjiang New Energy Equipment Co., Ltd. និងក្រុមហ៊ុន Beijing Dynamic Power Source Technology Co., Ltd. ក្រោមការសហការជាមួយអ្នកជំនាញជាន់ខ្ពស់ផ្នែកវារីវប្បកម្ម ព្រមទាំងអ្នកជំនាញផ្នែករ៉ូបូត (Robotics) និងទិន្នន័យធំ (Big Data)។ ជាក្រុមហ៊ុននាំមុខគេក្នុងស្រុកលើវិស័យកសិកម្មឆ្លាតវៃបែបឌីជីថល និងឧស្សាហូបនីយកម្ម ក្រុមហ៊ុនមានឯកទេសលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងប្រតិបត្តិការលើផ្នែកវារីវប្បកម្មវៃឆ្លាត ប្រព័ន្ធដាំដុះបែបអេកូឡូស៊ី និងការកែច្នៃផលិតផលកសិកម្ម។