ទីក្រុងស៊ិនជិន, ខេត្តក្វាងតុង រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំធុរជន និងសហគ្រិននៃបណ្តាញ BNI នៅប្រទេសចិន ដើម្បីធ្វើការផ្សព្វផ្សាយផ្ទាល់អំពីសក្តានុពលសេដ្ឋកិច្ច ឱកាសវិនិយោគដ៏សម្បូរបែបក្នុងតំបន់សេដ្ឋកិច្ចពិសេស និងវឌ្ឍនភាពនៃ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ ជាមួយគ្នានេះដែររដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្ររាល់ការវិនិយោគ ដើម្បីរួមគ្នាទៅរកភាពរុងរឿងទាំងអស់គ្នា។




















