រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការលើកកម្ពស់សមភាពយ៉េនឌ័រ បរិយាបន្ន និងសមធម៌សង្គម» នៅសាលប្រជុំសាលាស្រុកស្ទឹងហា

ថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការលើកកម្ពស់សមភាពយ៉េនឌ័រ បរិយាបន្ន និងសមធម៌សង្គម» នៅសាលប្រជុំសាលាស្រុកស្ទឹងហាវ ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យូសុះ សូឡៃម៉ាន អភិបាលរង​ នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានសិក្ខាកាមអញ្ជើញមកពីរដ្ឋបាលស្រុកព្រៃនប់ រដ្ឋបាលស្រុកស្ទឺងហាវ និងរដ្ឋបាលស្រុក​កំពង់សីលា​ ប្រមាណ​ ៥៥រូប។