ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានយកគ្រឿងចក្រធ្វើការចុះស្ដារយកដី និងសំរាម ដែលកកស្ទះចេញពីអូរឈើទាល ដែលស្ថិតនៅសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សរុបបានប្រវែង ១៣៤០ម៉ែត្រ ដើម្បីសម្រួលផ្លូវទឹកអូរអោយហូរបានលឿន ការពារការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សារ










