លោក យូសុះ សូឡៃម៉ាន បានដឹកនាំគណៈប្រតិភូ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ខេត្តព្រះសីហនុ ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កម្មវិធីចុះពិនិត្យ និងវាយតម្លៃនេះ មានគោលបំណងពិនិត្យលើការគ្រប់គ្រង ដំណើរការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ព្រមទាំងការគាំទ្រផ្នែកសហគមន៍ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។