ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចុះពិនិត្យការដ្ឋានផ្លូវថ្មីតាមបណ្តោយឆ្នេរកែវផុស១ ចំនួន ២ខ្សែ ដែលខ្សែទី១ មានប្រវែង ៣ ៧០០ម៉ែត្រ និងខ្សែទី២ មានប្រវែង ៨៧០ ម៉ែត្រ ស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ







