លោកស្រី ម៉ាក សំណាង បានអញ្ជើញចូលរួមកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត “យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨»

ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត “យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨»តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ